អំពីយើងខ្ញុំ

000000000300000000200000001

សាលាបង្រៀនធ្វើនំនិងម្ហូប ខេអេសខេ បានបង្កើតឡើងនៅ​ ថ្ងៃទី២០ មិថុនា ឆ្នាំ២០១១។ សាលានេះ បង្កើតឡើងក្នុងគោលបំណង៣សំខាន់ៗ។ ទីមួយ ដើម្បីជួយលើកស្ទួយដល់វិស័យសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន ទីពីរ បណ្តុះបណ្តាល និងបង្រៀននូវវិជ្ជាជី វៈមួយដ៏ពិតប្រាកដសម្រាប់សិស្សានុសិស្ស និង ទីបី ផ្តល់នូវវិធីសាស្ត្រ​ក្នុងការធ្វើនំនិងម្ហូប បែបអាស៊ីនិងអឺរ៉ុបដែល មានស្តង់ដានិងមិនប៉ះពាល់ដល់សុខភាព។

តើអ្នកណាជាគ្រូបង្រៀននៅសាលាខេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អេស ខេ ?

លោកស្រី កិះ សុខខេង គឺជានាយិកា និងជាគ្រូបង្រៀនផ្ទាល់ នៅសាលាKSK។ លោកស្រី មានបទពិសោធន៍ក្នុងការធ្វើនំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្ហូបនិងភេសជ្ជ:ជាយូរឆ្នាំមកហើយ។ គាត់បានឆ្លងកាត់ ការសិក្សាជាច្រើនប្រទេស​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងបានចូលរួមវគ្គបណ្តុះបណ្តាលពិសេសពីមូលនិធិរបស់សម្តេចតេជោ​​​​​​​​​​​​​​ ក៏ដូចជាការទទួលយកនូវបទពិសោធន៍និងគន្លឹះពិសេសៗ ពីម្ចាស់ហាងនំនៅសហរដ្ឋអាមេរិចទៀតផង។

តើសាលានេះមានបង្រៀនជំនាញអ្វីខ្លះ?

សាលាយើងខ្ញុំមានបង្រៀនជំនាញដូចជា នំ ម្ហូបបែបអាស៊ី អឺរ៉ុប ម្ហូបខ្មែរ ម្ហូបកូនកាត់បង្អែម ភេសជ្ជៈ ក្រឡុកស្រា កាហ្វេអឺរ៉ុប  និងជាច្រើនមុខ។ដោយឡែកគ្រឿងផ្សំសុទ្ធតែសម្រិតសម្រាំងយ៉ាងពិសេសដោយមិនប្រើនូវសារធាតុគីមី ប៉ះពាល់ដល់សុខភាពឡើយ។ យើងបានប្រើនូវរូបមន្តធម្មជាតិដើម្បីធ្វើឲ្យមុខម្ហូប នំ បង្អែមនិងភេសជ្ជៈ មាន ឱជារស ឈ្ងុយឆ្ងាញ់ផ្តល់នូវថាមពលនិងសុខភាពល្អ។យ៉ាងណាមិញ សម្រាប់ម៉ោងសិក្សា សិស្សានុសិស្សអាចជ្រើសរើសបានដោយសេរីទៅតាមវេនព្រឹក ថ្ងៃ ល្ងាចនិងចុងសប្ដាហ៍។

តើសិស្សានុសិស្សមកពីណាខ្លះដែលមកសិក្សានៅសាលាខេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អេស ខេនេះ?

សិស្សដែលមកសិក្សា មានទាំងស្ដ្រីមេផ្ទះ អ្នកធ្វើការ ក្មេងស្រី ប្រុស ចាប់ពីអាយុ១០ឆ្នាំឡើង  អ្នកប្រកបអាជីវកម្ម អ្នកមានហាងនំនិងភោជនីយដ្ឋានស្រាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជនជាតិបរទេសនិងអនិកជនខ្មែរនៅបរទេសផងដែរ។ បន្ថែមពីនេះទៅទៀតនោះ សិស្សានុសិស្សរបស់យើង

គឺមកពីគ្រប់មជ្ឈដ្ឋាន។បើគិតមកដល់ចុងឆ្នាំ២០១៤នេះសាលារបស់យើងទទួលបង្រៀនសិស្សបានចំនួនជិត៣០០០នាក់ហើយ។